Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក​ ​ហ៊ុយ ​សុជាតិ​មេគយ​ខេត្តមណ្ឌល​គិរីប្រើ​តួនាទីនិង​អំណាចប្រមូល​លុយជារៀង​រាល់​ថ្ងៃ

ប្រភពដែលស្និទ្ធនឹងលោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី បានឲ្យដឹងថា មន្រ្តីគយប្រចាំច្រកទ្វេភាគីណាំលៀ ហៅច្រកប៉ុស្តិ៍៧ ស្រុកពេជ្រាដា ក៏ដូចជាមន្រ្តីគយនៅច្រកទ្វេភាគីឡាប៉ាខេ ស្រុកកែវសីមា ក៏បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុកដែរ។ ប្រភពបានឲ្យដឹងថា ឈ្មួញធំៗដែលនាំចូលទំនិញតាមច្រកទ្វេភាគីទាំង៣កន្លែងក្នុងខេត្តមណ្ឌលគិរី សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី ដើម្បីឲ្យអាជីវកម្មរបស់ពួកគេប្រព្រឹត្តទៅដោយរលូន។ សូម្បីតែឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកដាក់ដាំ ស្រុកអូររាំង ក៏ជាប្រភពចំណូលរបស់លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី ព្រោះក្រុមគយចល័តខេត្តមណ្ឌលគិរី ប្រមូលលុយឲ្យលោក ហ៊ុយ សុជាតិ ជាប្រចាំ។

ប្រភពពីមន្រ្តីគយនៅក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី ដែលអាងមានខ្នងបង្អែករឹងមាំកំពុងប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយយ៉ាងសុខស្រួល។ ប្រភពបានឲ្យដឹងថា ការដែលប្រធានការិយាល័យគយច្រកដាក់ដាំ ស្រុកអូររាំង ហ៊ានបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុកគឺដោយសារមានការបើកដៃពីលោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី ផងដែរ។ បញ្ហានេះគឺជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរពិនិត្យឡើងវិញខ្លះផងព្រោះលោក គុណ ញឹម​ អគ្គនាយកគយបណ្តោយឲ្យលោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។

សមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វេភាគីដាក់ដាំ​ ស្រុកអូររាំាំង បានឲ្យដឹងថា ទំនិញដែលឈ្មួញធំនាំចូលតាមច្រកនេះបង់ពន្ធត្រឹម៣៥ទៅ៤០ភាគរយប៉ុណ្ណោះ ហើយក្រៅពីនេះឈ្មួញបែងចែកផលប្រយោជន៍ជាមួយមន្រ្តីគយ។ ប្រភពស្និទ្ធនឹងលោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី បានឲ្យដឹងថា លោក ហ៊ុយ សុជាតិ បានយកជំនាញខាងប្រព្រឹត្តអំពើពុករលួយកាលនៅធ្វើជាមេគយច្រកទ្វារអន្តជាតិប៉ោយប៉ែត មកអនុវត្តន៍ក្នុងតួនាទីជាមេគយខេត្តមណ្ឌលគិរី យ៉ាងត្រជាក់ចិត្ត។ ដូច្នេះលោក ឱម យ៉ិនទៀង ប្រធានប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី ជាបន្ទាន់ព្រោះបច្ចុប្បន្នលោក ហ៊ុយ សុជាតិ កំពុងសាងភាពល្បីល្បាញខាងពុករលួយ។មានត

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

© 6924 អំណាចខ្មែរ | Amnach Khmer. All rights reserved. XHTML / CSS Valid.