Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ការផ្លាស់ប្តូ​រតំណែង​មេគយចល័តតំប​ន់៥ធ្វើឲ្យល្អតែ​មើលព្រោះកន្ល​ងមកលោក​ យឹម ផ​ល្លី ​ល្បីល្បាញខាង​ប្រព្រឹត្តអំពើពុករលួយមិន​ចាញ់លោក​ ឈួន សោភាទេ

ប្រភពបានឲ្យដឹងថាក្រុមគយចល័ត ក្រសួងឈើរជើងក្នុងស្រុកអន្លង់វែង ដែលប្រព្រឹត្តអំពើពុករលួយយ៉ាង ពេញ បន្ទុកនោះ ស្ថិត នៅ ក្រោមកា រគ្រប់គ្រងរ បស់លោក យឹម ផល្លី ក្នុងពេលដែលលោក យឹម ផល្លី ធ្វើជាអនុប្រធានគយចល័ត តំបន់៥។ ដូច្នេះនៅពេល ដែលលោក យឹម ផល្លី ទទួលបានតំណែងជាមេ គយចល័តតំបន់៥ គឺ​លោក យឹម ផល្លី កាន់តែមានអំណាច ធំធេង ក្នុងការប្រព្រឹត្តអំពើពុករលួយ ជាមិនខាន។

ក្រុមឈ្មួញនិងអាជីវករដែល ប្រកបរបរដឹកជញ្ជូនទំនិញពីច្រកព្រំដែនខ្មែរ -សៀមក្នុងខេត្តបន្ទាយមានជ័យ ឆ្លងកាត់មុខ ស្នាក់ ការគ យចល័ត ផ្លូវជាតិលេខ៥ ចំណុច​គល់ស្ពានទឹកថ្លា ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរិសោភ័ណ ចូលមករាជធានីភ្នំពេញ បាន ឲ្យដឹងថា ការ​តែងតាំង លោក យឹម ផល្លី ជា​មេគយចល័តតំបន់៥ ជំនួសលោក ឈួន សោភា គឺបាន ត្រឹមធ្វើឲ្យ ល្អមើល ប៉ុណ្ណោះ។ ដោយហេតុថា កន្លងមក ក្នុងតួនា ទីជាអនុប្រធានគយច ល័តតំបន់៥ គឺលោក យឹម ផល្លី ល្បីល្បាញខាង ប្រព្រឹត្តអំ ពើ ពុ ករ លួយយ៉ាងពេញបន្ទុក ដូច្នេះនៅ ពេលទទួលបានតំណែងជា​ប្រធានការិយាល័យស្រាវ ជ្រាវនិងបង្ក្រាបអំពើ រត់ពន្ធតំបន់៥ ឬហៅថា​ មេគយចល័តតំបន់៥ គឺលោក យឹម ផល្លី ប្រព្រឹត្តអំ ពើពុករលួយកាន់តែខ្លាំងក្លាថែមទៀតជាមិនខាន។

ប្រភពពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញពីប្រទេសសៀមតាម ច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឲ្យ ដឹង ថា ថ្មីៗកន្លងទៅនេះក្រុមគយចល័តក្រសួង ឈរជើងនៅស្នាក់ការក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង គាបយកលុយលើតុក្រោមតុពី ពួកគេយ៉ាងកំរោល។

គួរបញ្ជាក់ដែរថា លោក ឈួន សោភា មេគយចល័តតំបន់៥​ ត្រូវបានដកហូតចេញពីតំណែងដោយសា រជាប់ពាក់ព័ន្ធរឿងអា ស្រូវពុករលួយតាម ច្រើនរូបភាពហើយជាប់ពាក់ព័ន្ធទៅ នឹងករណីមន្ត្រីយោធា​ការពារព្រំដែន១រូបចងក ធ្វើអត្តឃាតកាល ពីពេលថ្មីៗកន្លងទៅនេះ។ ក្រោយពេលរឿងអាស្រូវរបស់លោក ​ឈួន សោភា ត្រូវបានបើកកកាយជាសាធារណៈគឺលោក ឈួន សោភា ត្រូវបានដកចេញពីតំណែងហើយលោក យឹម ផល្លី ត្រូវបានទទួលតំណែងជាមេគយចល័តតំបន់៥​ ជំនួសលោក ឈួន សោភា​។ ប៉ុន្តែក្រុមឈ្មួញនិងក្រុមអាជីវករបានលើកឡើងថា លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយក គយនិងរដ្ឋា ករកម្ពុជា គួរពិនិត្យឡើងវិញខ្លះផងព្រោះការដាក់លោក យឹម ផល្លី ​ជំនួសតំណែងលោក ឈួន សោភា គឺអាចធ្វើឲ្យលោក យឹម ផល្លី បង្កើនសកម្មភាពពុករលួយខ្លាំងជាងមុន។មានត

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

© អំណាចខ្មែរ | Amnach Khmer. All rights reserved. XHTML / CSS Valid.