Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ក្រុមហ៊ុន​លឹមរ៉ូយ៉ាល់​នៅតែមាន​ឈើដឹកចេញ​ពីស្រុកកោះ​ញែកទៅលក់ស្រុ​កយួនតាមច្រ​កព្រំដែន ​ត្រពាំងស្រែ​-វ៉ាលឺ ក្នុងឃុំ២ធ្នូ​ ស្រុក​ស្នួលខេត្តក្រ​ចេះ

ប្រភពព័ត៌មានពីមន្ត្រីអង្គការក្រៅ រដ្ឋាភិបាលនិងសមត្ថកិច្ចពាក់ព័ន្ធក្នុង ខេត្តមណ្ឌលគិរី បានឲ្យដឹងថា​ កាលពីយប់ថ្ងៃ ទី១៨​ ខែកុម្ភៈ ឆ្នាំ២០២១ មានរថយន្តយីឌុបធុន ធំ១គ្រឿងដឹកជញ្ជូនឈើពី ស្រុកកោះញែក ខេត្តមណ្ឌលគិរី ហើយចេ ញទៅ ស្រុក យួនត្រង់ចំណុច៨៨ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ គឺតាមច្រកត្រពាំងស្រែ -វ៉ាលឺ ឃុំ២ធ្នូ។ បើតាមការបញ្ជាក់របស់ អ្នកបើកបររថយន្តបានឲ្យដឹកថា ឈើនៅលើរថយន្តគឺជាឈើមានច្បាប់ដឹកចេញពីក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ស្រុកកោះញែក ខេត្តម ណ្ឌលគិរី ចូលទៅ រោងចក្រនៅស្រុកស្នួល ហើយចេញទៅស្រុកយួនតាមច្រកត្រ ពាំងស្រែ។ សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ថា​ បើទោះបីក្នុងទីតាំងក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ស្រុកកោះញែក គ្មាននៅសល់ឈើសម្រា ប់កាប់ធ្វើអាជីវកម្ម ក៏ក្រុមនេះ នៅតែឈើដឹកជញ្ជូនជូលទៅស្រុកស្នួល ខេត្តក្រចេះ ហើយចេញទៅស្រុកយួនតា មច្រក ត្រពាំ ងស្រែ ដដែល។

ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅក្នុងទីតាំងដីសម្បទាន ក្រុមហ៊ុន លឹមរ៉ូយ៉ាល់ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី គ្មាននៅសល់ឈើសម្រាប់កាប់ធ្វើអាជីវកម្មតទៅទៀតទេ។ ប៉ុន្តែជាក់ស្តែង​ក្រុមហ៊ុនលឹមរ៉ូយ៉ាល់ របស់មេឈ្មួញ​ លីម ប៊ុណ្ណា ហៅខ្នា នៅតែមានឈើដឹកតាម​រថយន្តធុនធំចេញ ទៅស្រុកយួនតាមច្រកត្រពាំងស្រែ-វ៉ាលឺ ក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ យ៉ាងសុខស្រួលដដែល។ ដូច្នេះហើយទើបមានសេចក្តីអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការពិនិត្យឡើងវិញចំ ពោះករណីក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកត្រពាំងស្រែ​-វ៉ាលឺ ក្នុងស្រុកស្នួល ខេត្តក្រចេះ។

គួររំលឹកដែរថា កន្លងមកឈ្មួញជាច្រើននាក់ដែលជាប់ពាក់ព័ន្ធបទល្មើសបំផ្លាញព្រៃឈើក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវប្រឈមនឹងវិធានការផ្លូវច្បាប់ជាបន្តបន្ទាប់ក្នុងនោះមានទាំងមេឈ្មួញ សឹង សំអុល ផងដែរ។ ប៉ុន្តែមេឈ្មួញ លីម ប៊ុណ្ណា ហៅខ្នា ម្ចាស់ក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ដែលមានខ្នងបង្អែករឹងមាំ​ហើយល្បីល្បាញខាងបំផ្លាញព្រៃឈើនៅខេត្តមណ្ឌលគិរី បែរជាគេចផុតពីវិធានការផ្លូវច្បាប់ជារៀងរហូតគ្មានសតម្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ។ ហេតុនេះថ្នាក់ដឹកនាំគណៈកម្មការ​ជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ គួរពិនិត្យឡើងវិញខ្លះផង ព្រោះលោក ​សុង ឃាង ប្រធានមន្ទីរក សិកម្មខេត្តមណ្ឌលគិរី និងលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ព្រមទាំងលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មិនហ៊ានប៉ះពាល់មេឈ្មួញ លីម ប៊ុណ្ណា ហៅខ្នា ដែលជាម្ចាស់ក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ល្បីល្បាញខាងបំផ្លាញព្រៃឈើ។បឋម

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

© អំណាចខ្មែរ | Amnach Khmer. All rights reserved. XHTML / CSS Valid.