Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក ជួប​ ចំរើន ​ប្រធានសាខា​គយខេត្តកំពង់ឆ្នាំ​ងមានជំនាញ​ខាងប្រមូលលុ​យតាមរ​បៀ​បពុករលួយលោក​ អូន ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិ​ច្ចនិងហិរញ្ញវត្ថុ​គួរពិនិត្យឡើងវិញ​ជាប​ន្ទាន់

ប្រភពពីមន្ត្រីគយក្នុងអង្គភាពសាខាគយខេត្តកំពង់ឆ្នាំង មួយចំនួនបានឲ្យដឹងថា​ ក្រោយពេលទទួលបាន តំណែង ជាប្រធាន សាខាគយខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ គឺលោក ជួប ចំរើន មិនដែលចាត់វិធាន ការបង្ក្រាប​ក្រុម ឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិន គ្រប់និងទំនិញខុសច្បាប់ទាល់តែសោះ។​ ផ្ទុយទៅវិញលោក ជួប ចំរើន បានយកជំនាញខា ងពុករលួយកាលនៅធ្វើជាប្រធានសាខា គយខេត្តរតនគិរី​ មកអនុវត្តន៍ ក្នុងតួនាទីជា ប្រធានសាខា គយខេត្តកំពងឆ្នាំង យ៉ាងសុខស្រួល។ ប្រភពបានឲ្យដឹងទៀតថា ដោយសារអាងមានលោក គុណ ញឹម អគ្គនាយកគយ ជាបង្អែកដ៏រឹមមាំទើបលោក ជួប ចំរើន ប្រធានសាខាគយខេត្តកំពង់ឆ្នាំង មិនញញើតក្នុងកា របង្ក្រាបអំពើពុក រលួយហើយមិន ខ្វល់ពីការរិះគន់អ្វីទាំងអស់។

ប្រភពពីក្រុមឈ្មួញនិងក្រុមអាជីវករ ដឹកជញ្ជូនទំនិញច្រក​ ព្រំដែនខ្មែរ-សៀមក្នុងខេត្តប៉ៃលិន​ ខេត្តបន្ទាយមានជ័យ ខេត្តបា ត់ដំបង​ ឆ្លងកាត់ផ្លូវជាតិលេខ៥​​ ខេត្តកំពង់ឆ្នាំង ចូលមករាជធានីភ្នំពេញ បានលាតត្រដាង ជាបន្តបន្ទាប់នូវរឿង អាស្រូវពុករ លួយរបស់លោក ជួប ចំរើន ប្រធានសាខាគយខេត្តកំពង់ឆ្នាំង ។ ​ក្រុមឈ្មួញនិងក្រុមអាជីវករបាន ឲ្យដឹងថា ទោះបីពួ គគេដឹកជញ្ជូនទំនិញដែលបង់ពន្ធត្រឹមត្រូវនៅច្រកព្រំដែនយ៉ាងណាក៏ដោយក៏ចៀសមិនផុតពីបង់លុយលើតុក្រោមតុតាមការកំណត់របស់លោក ជួប ចំរើន ប្រធានសាខាគយខេត្តកំពង់ឆ្នាំង នោះទេ។ ចំណែកលោក គុណ ញឹម អគ្គនាយកនៃ អគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា បណ្តោយឲ្យលោក ជួប ចំរើន ប្រធានសាខាគយខេត្តកំពង់ឆ្នាំង សាងភាពល្បី ល្បាញ ខាងពុករលួយយ៉ាងពេញបន្ទុក។

តាមការកត់សម្គាល់ពីក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញពីច្រកព្រំដែនខ្មែរ-សៀម ឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តកំពង់ឆ្នាំង ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ការដែលលោក ជួប ចំរើន ទទួលបានតំណែងជាប្រធានសាខាគយ ជំនួសលោក ហ៊ាល ទូច គឺគ្មានអ្វីខុសគ្នានោះទេ។ ដោយហេតុថា បច្ចុប្បន្នលោក ជួប ចំរើន ប្រធានសាខាគយខេត្តកំពង់ឆ្នាំង គាបយកលុយលើតុក្រោមតុពីក្រុមឈ្មួញនិងអាជីវករតូចតាចតាមអំពើចិត្តហើយសម្រូលឲ្យឈ្មួញធំៗដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញខុសច្បាប់ចូលទៅរាជធានីភ្នំពេញ យ៉ាងពេញបន្ទុក។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួ ងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ គួរពិនិត្យឡើងវិញជាបន្ទាន់ព្រោះលោក ជួប ចំរើន ប្រធានសាខាគយខេត្តកំពង់ឆ្នាំង និងបក្ខពួកកំពុង ប្រមូលលុយតា មរ​បៀបពុករលួយ។មានត

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

© អំណាចខ្មែរ | Amnach Khmer. All rights reserved. XHTML / CSS Valid.