Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក​ ​ហ៊ុយ​ សុជាតិ​​ មេគយខេត្តម​ណ្ឌលគិរីបើក​ដៃឲ្យឈ្មួញធំ​ៗនាំចូលទំ​និញគេចពន្ធ​តាមអំពើ​ចិត្តមិនញ​ញើតក្នុងការ​ប្រព្រឹត្ត​អំពើពុករលួ​យ

ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វេភាគីណាំលៀ ហៅច្រកប៉ុស្តិ៍៧ និងនៅច្រកទ្វេភាគីឡាប៉ាខេ ​ ស្រុកកែវសីមា ក៏បាន ឲ្យដឹង ដែរថា ឈ្មួញធំៗអាចនាំចូល ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់តាមច្រកទាំង២ នេះយ៉ាងរលូនព្រោះពួក គេមាន ទំនា ក់ទំនងជិតស្និ ទ្ធជាមួយលោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី ដែលល្បីល្បាញខាងពុករលួយ។​ ប្រភពស្និទ្ធនឹងលោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី បានឲ្យដឹងថា​ លោក ហ៊ុយ​ សុជាតិ មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយនោះទេ ព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ជាក់ស្តែងលោក គុណ ញឹម ដែលជាមេគយធំ បានរក្សាភាពស្ងៀមស្ងាត់ហើយបណ្តោយឲ្យលោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី​ ធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន។

ប្រភពពីមន្ត្រីគយក្នុងខេត្តមណ្ឌលគិរី មួយចំនួនបានឲ្យដឹងថា លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី កំពុងប្រើ​តួនាទី​និងអំណាចរបស់ខ្លួនប្រមូលលុយតាមរបៀបពុករលួយយ៉ាងសុខស្រួលគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញធំៗជាច្រើននាក់អាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ប្រេងសាំងគេចពន្ធ តាមច្រកទ្វេភាគីដាក់ដាំ តាមច្រកទ្វេភាគីណាំលៀ ហៅច្រកប៉ុស្តិ៍៧ និងតាមច្រកទ្វេភាគីឡាប៉ាខេ យ៉ាងពេញប​ន្ទុកព្រោះមាន​ការបើកដៃពីម​ន្ត្រីគយប្រចាំច្រ​កទ្វេភាគីទាំង៣​កន្លែងនោះ។ មានន័យថា លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី កំពុងប្រមូល​លុយតាមរបៀបពុករលួយយ៉ាងស្រួលព្រោះ​អាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

តាមការបង្ហើបពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វេភាគីដាក់ដាំ បានឲ្យដឹងថា ទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកទ្វេភាគីដាក់ដាំ ស្រុកអូររាំង គឺបង់ពន្ធត្រឹម៣៥ទៅ៤០ភាគរយប៉ុណ្ណោះក្រៅពីនេះក្រុមឈ្មួញបែងចែកផលប្រយោជន៍ជាមួយមន្ត្រីគយ។ ទន្ទឹមនឹងនេះក្រុមឈ្មួញដែលដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វេភាគីដាក់ដាំ ក៏ជាប្រភពចំណូលរបស់លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី និងបក្ខពួកផងដែរព្រោះមានការឃុបឃិតជាប្រព័ន្ធ។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ ចាត់វិធានកា​រទប់ស្កាត់អំ​ពើពុករលួយរបស់លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី និងបក្ខពួកខ្លះផង។មានត

Filed in: ព័ត៌មានសំខាន់

Recent Posts

© អំណាចខ្មែរ | Amnach Khmer. All rights reserved. XHTML / CSS Valid.