Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អាជ្ញាធរខណ្ឌច្បារអំពៅ ឲ្យផ្អាកសកម្មភាពហ៊ុមព័ទ្ធរបងដោយខុសច្បាប់ ដើម្បីយកច្រាំងទន្លេមេគង្គជាកម្មសិទ្ធិ នៅក្បែរកោះនរា

ភ្នំពេញ៖ អាជ្ញាធរខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នារសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាឲ្យផ្អាកសកម្មភាពហ៊ុមព័ទ្ធរបងដោយខុសច្បាប់ ដើម្បីយកច្រាំងទន្លេមេគង្គជាកម្មសិទ្ធិឯកជន នៅក្បែរកោះនរា។
សកម្មភាពហ៊ុមព័ទ្ធរបងស័ង្កសីនេះ កើតឡើងនៅភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ នៅលើច្រាំងទន្លេមេគង្គប្រមាណ២០០ម៉ែត្រ ដែលអ្នកភូមិប្តឹងចោទប្រកាន់ថា បានបំពានយកដោយខុសច្បាប់។
យោងតាមរបាយការណ៍ពីមន្ត្រីសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា ករណីសាងសង់របងដែកនេះ «មិនទាន់មានលិខិតអនុញ្ញាតសាងសង់ពីសមត្ថកិច្ចជំនាញ។ ដូច្នេះក្រុមការងារសម្រេចឲ្យម្ចាស់របងផ្អាកការសាងសង់របងជាបណ្តោះអាសន្នសិន រងចាំការដោះស្រាយទំនាស់ជាមុនសិន»។
របាយការណ៍ដដែលនេះ ដែលប្រជាពលរដ្ឋផ្ញើមកអ្នកសារព័ត៌មាន នាល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានលើកឡើងថា ម្ចាស់សំណង់របងនេះ មានឈ្មោះ លឹម វុទ្ធី ជាតំណាង ហើយបានទទួលស្គាល់ចំពោះការហ៊ុមព័ទ្ធយកនេះ គឺ «ជាមាត់ទន្លេ» ដែលច្បាប់ហាមឃាត់មិនឲ្យយកជាកម្មសិទ្ធិឯកជន។
ចំណែកឯកសារដដៃទៀត បានឲ្យដឹងទៀតថា អាជ្ញាធរខណ្ឌច្បារអំពៅធ្លាប់បានហាមឃាត់ និងរុះរើបង្គោលរបងសាងសង់លើទីតាំងនេះ ដោយចាត់ទុកជាសំណង់ខុសច្បាប់បំពានយកច្រាំងទន្លេ។
នាវេលារសៀលថ្ងៃនេះ គេសង្កេតឃើញថា ភាគីអ្នកទិញ មានលោក លឹម វុទ្ធី ជាតំណាង គឺអះអាងលើឯកសារលក់-ទិញ មានត្រឹមតែហត្ថលេខា និងត្រាមេភូមិ ដែលបានស្លាប់រួចទៅហើយ។ ចំណែកចៅសង្កាត់ព្រែកឯង គឺមិនមានវត្តមានចៅសង្កាត់ព្រែកឯងឡើយ។

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

© អំណាចខ្មែរ | Amnach Khmer. All rights reserved. XHTML / CSS Valid.