Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

រោង​សិប្បកម្មកែច្នៃ​ឈើខ្នាតយក្សដុះ​ស្លែរឃុំកំពង់ក្តី​ស្រុកជីក្រែងជា​ប្រភពចំណូលរ​បស់​មន្ត្រីពុករលួ​យ

សេចក្តីរាយការណ៍ពីសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកជីក្រែង បានឲ្យដឹងថា ការដែលលោក សូ ផល្លា នាយផ្នែករដ្ឋបាលព្រៃឈើជីក្រែង ហ៊ាន ធ្វើអ្វីៗ តាមអំពើចិត្តគឺមានការសម្របសម្រួលពីសំណាក់លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ផងដែរ។ ដូច្នេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក ទៀ សីហា អភិបាលខេត្តសៀមរាប ពិនិត្យមើលឡើងវិញជា បន្ទាន់ហើយចាត់វិធាន ការទៅលើ រោងសិប្ប កម្ម កែច្នៃឈើនៅឃុំកំពង់ក្តី ប្រកបដោយប្រសិទ្ធភាព។ ដោយហេតុថា លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ត សៀមរាប និង លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប គិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។
ប្រភពពីប្រជាពលរដ្ឋក្នុងឃុំកំពង់ក្តី ស្រុកជីក្រែង បានឲ្យដឹងថា បច្ចុប្បន្នរោងសិប្បកម្មកែច្នៃឈើមួយកន្លែងកំពុងដំណើរការយ៉ាងរលូន ព្រោះលោក សូ ផល្លា នាយផ្នែករដ្ឋបាលព្រៃ ឈើជីក្រែង មិនចាត់វិធានការបង្ក្រាបនោះទេ។ ប្រជាពលរដ្ឋក្នុងឃុំកំពង់ក្តី បានឲ្យដឹងទៀតថាកន្លងមករោងសិ ប្បកម្មកែច្នៃឈើនោះត្រូវបានកម្លាំង អាវុធហត្ថលើផ្ទៃប្រទេស និងសមត្ថកិច្ចក្នុងស្រុកជីក្រែង បង្ក្រាបបានមួយរយៈពេលខ្លីក៏ឃើញ ដំណើរការឡើងវិញយ៉ាងរលូន។ ម ន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំកំពង់ក្តី បានអះអាងថា បើគ្មានការបើកដៃពីសំណាក់លោក សូ ផល្លា នាយផ្នែករ ដ្ឋបាល ព្រៃឈើជីក្រែង ទេនោះគឺរោងសិប្បកម្មកែច្នៃឈើនោះមិនអាចធ្វើសកម្មភាពខ្លាំងក្លាជាងមុនបានឡើយ។
មជ្ឈដ្ឋាន នានាបាន លើកឡើងថា ការបង្ក្រាបរោងសិប្បកម្មកែច្នៃឈើក្នុងឃុំកំពង់ក្តី នាពេលកន្លងមកបានត្រឹមតែធ្វើឲ្យល្អមើលប៉ុណ្ណោះ ព្រោះការបង្ក្រាបបានត្រឹមមួយរយៈពេលខ្លី ស្រេបតែរោងសិប្បកម្មនោះធ្វើសកម្មភាពខ្លាំងក្លាជាងមុនទៅទៀត។ ជាក់ស្តែងបច្ចុប្បន្នរោងសិប្បកម្ម នោះកំពុងដំណើរ ការយ៉ាងរលូន ព្រោះមានការឃុបឃិតបើកដៃពីសំណាក់លោក សូ ផល្លា នាយផ្នែករដ្ឋបាលព្រៃឈើជីក្រែង ដែលមានជំ នាញខាង ប្រមូល លុយធ្វើមានធ្វើបានផ្ទាល់ខ្លួន។ ប្រការនេះកំពុងធ្វើឲ្យព្រៃឈើដែលនៅសេសសល់ក្នុងស្រុកជីក្រែង ត្រូវប្រឈម នឹងសេចក្តីវិនាសព្រោះលោក ទៀ សីហា អភិបាលខេត្តសៀមរាប មិនទាន់ចាត់វិធានការបង្ក្រា បបទល្មើសព្រៃឈើប្រកប ដោយប្រសិទ្ធភាព ឡើយទេ។បឋម

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

© អំណាចខ្មែរ | Amnach Khmer. All rights reserved. XHTML / CSS Valid.