Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឈ្មួញ​​ទាំងធំទាំង​តូ​ចសម្រុ​កដឹ​កជ​ញ្ជូនឈើ​ពីស្រុ​កបរកែវខេ​ត្តរត​នគិរីចេញ​​ទៅលក់​ស្រុ​​ក​​យួ​ន​រាល់​ថ្ងៃ​​

ប្រភពពីប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ៧៨​ ស្រុកបរកែវ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ឈ្មួញយួនបាន ជួលឈ្មួញ ខ្មែរឲ្យប្រើប្រាស់រថយន្តសាំយ៉ុងដឹកជញ្ជូនឈើតាត្រាវចេញទៅ ស្រុកយួនយ៉ាងរលូន។ ប្រភពខ្លះបានឲ្យដឹងថា មន្ត្រីជំនាញនិងសម ត្ថកិច្ចពាក់ព័ន្ធគិតតែ រឿង ប្រមូលលុយដាក់ហោប៉ៅទើបឈ្មួញយួនអាចជួលឈ្មួញខ្មែរឲ្យដឹងជញ្ជូនឈើតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងរលូន។ ក្នុងនោះមេនគរបាលអន្តោយប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ លោក ខឹម ចិត្រា ជាអ្នកមានសិទ្ធិអំណាចធំជា ងគេក្នុងការបើកបារ៉ាស់ឲ្យ ឈ្មួញដឹកជញ្ជូន ឈើចេញទៅស្រុកយួន យ៉ាងរលូន។
ប្រភពពីសកម្ម ជនព្រៃឈើ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តរតនគិរី បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានឈ្មួញធ្វើ សកម្មភា ពដឹក ជញ្ជូ នឈើពីស្រុកបរកែវតាមផ្លូវជាតិលេខ៧៨ ចេញទៅស្រុកយួន តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងអនាធិបតេយ្យ។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីរដ្ឋបាលព្រៃឈើខេត្តរតនគិរី និងលោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី មិនចាត់វិធានកា របង្ក្រាបក្រុ មឈ្មួញដឹកជញ្ជូនឈើខុសច្បាប់នោះទេ។ ជាងនេះទៅទៀតលោក ថង សាវុន អភិបាលខេត្តរតនគិរី និងលោក យិន ចំណាន ស្នងការនគរបា លខេត្តរតនគិរី បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលបទល្មើសព្រៃឈើនៅតែកើតឡើងយ៉ាងរាលដាល់។
សកម្មជនព្រៃ ឈើក្នុងខេត្តរតនគិរី បានឲ្យដឹងថា ប៉ុន្មានថ្ងៃកន្លងទៅនេះសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួ យសមត្ថកិច្ច អាវុធហត្ថមូល ដ្ឋានក្នុងស្រុកអណ្តូងមាស បានចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើជាបន្តបន្ទាប់នៅភូមិតាំងជីក និងភូមិញ៉ាង ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។ ប៉ុន្តែករណីឈ្មួញយួនជួលជនជាតិខ្មែរដឹកឈើចេញទៅស្រុកយួនតាមផ្លូវជាតិលេខ៧៨ ស្រុកបរកែវ កាលពីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ គ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយ។ ប្រភពពីមន្ត្រីពាក់ព័ន្ធបានឲ្យដឹងថា បច្ចុប្បន្នបទល្មើសដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងច្រករបៀងក្នុងស្រុកអូរយ៉ាដាវ ស្រុកអណ្តូងមាស ពុំមានការថយចុះនោះឡើយ។បឋម

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

© អំណាចខ្មែរ | Amnach Khmer. All rights reserved. XHTML / CSS Valid.