Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក​ ឃុត សា​លីន​មេគយច្រកបុ​សមនអាង​អំណាចមិន​ញញើតក្នុង​ការប្រព្រឹត្តអំពើពុ​ករលួ​យឡើយ

ប្រភពស្និទ្ធនឹងលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន បានឲ្យដឹងថា ឈ្មួញធំៗដែលនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកបុសមន សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ឃុត សាលីន ដើម្បីឲ្យមុខជំនួញរបស់ពួកគេអាចប្រព្រឹត្តទៅដោយរលូន។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក គុណ ញឹម អគ្គនាយកគយ ក៏ដូចជាលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វីធានការទប់ស្កាត់អំពើពុករលួយរបស់លោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន ខ្លះផង។ ដោយហេតុថា បច្ចុប្បន្នលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង មិនទាន់ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ឃុត សាលីន នៅឡើយទេហើយបែរជាបណ្តោយឲ្យលោក ឃុត សាលីន ធ្វើអ្វីៗតាមអំពើចិត្តដដែល។
ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកព្រំដែនទ្វេភាគីបុសមន ស្រុករំដួល ខេត្តស្វាយរៀង បានឲ្យដឹងថា រហូតមកដល់ពេលនេះលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន នៅតែឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា សម្រាប់អាជីវករនិងឈ្មួញតូចតាចព្រមទាំងប្រជាពលរដ្ឋដែលនាំចូលទំនិញពីស្រុកយួនតាមច្រកបុសមន ត្រូវលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន និងបក្ខពួកគាបយកលុយលើតុក្រោមតុតាមរបៀបពុករលួយ។ ចំណែកលោក ហេង សំបូរ ដែលចូលកាន់តំណែងជាប្រធានសាខាគយខេត្តស្វាយរៀង តាំងពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ មិនទាន់ចាត់វិធានការទប់ស្កាត់អំពើពុករលួយពេញបន្ទុករបស់លោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមននៅឡើយទេ។
តាមការបង្ហើបពីមន្ត្រីគយនៅក្នុងអង្គភាពសាខាគយខេត្តស្វាយរៀង បានបង្ហើបឲ្យដឹងថា បច្ចុប្បន្នលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀងនៅតែបណ្តោយឲ្យលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន ធ្វើអ្វីៗតាមអំពើចិត្តដដែល។ ដូច្នេះហើយទើបលោក ឃុត សាលីន នៅតែហ៊ានបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញក្លែងក្លាយពីស្រុកយួនតាមច្រកបុសមន យ៉ាងរាលដាល។ ប្រភពខ្លះបានបញ្ជាក់ថា លោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង កំពុងក្លាយជាបង្អែករឹងមាំរបស់លោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន ដូចការលោក ខៀវ សារឿន នៅធ្វើជាប្រធានសាខាគយខេត្តស្វាយរៀង នោះដែរ។មានត

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

© អំណាចខ្មែរ | Amnach Khmer. All rights reserved. XHTML / CSS Valid.