Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

មេឈ្មួញ​​​​​​​​​​​​​​​​​​ជើងខ្លាំង​ឈ្មោះ ​ង្វៀង ធីម៉ៃ​និងឈ្មួញឈ្មួ​ញ អាំង​ មករា ធ្វើសកម្មភាពដឹក​ជញ្ជូន​ឈើធ្នង់និង​ឈើប្រ​ណិតចេញពី​ខេត្តឧត្តរមា​នជ័យស​មត្តកិច្ចមិនប​ង្ក្រាប​ជាឆ្នាំងបា​យ

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់ នៅតាមខ្សែព្រំដែនខ្មែរ-សៀមក្នុងស្រុកត្រពាំងប្រាសាទ បានឲ្យដឹងថា ឈ្មួញឈ្មោះ ង្វៀង ធីម៉ៃ និង ឈ្មួញ ឈ្មួញ អាំង មករា នៅតែធ្វើសកម្មភាពប្រមូលទិញឈើគ្រញូងនិង ឈើធ្នង់ ដឹកចេញពីខេត្តឧត្តរមានជ័យ យ៉ាងសុខស្រួល។ ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ង្វៀង ធីម៉ៃ និងឈ្មួញឈ្មួញ អាំង មករា បានឲ្យដឹងថា ឈ្មួញទាំង២នាក់នេះដឹកជញ្ជូន ឈើប្រណីតពី ខេត្តឧត្តរមាន ជ័យ ចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកចន្ទ្រា និងស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ព្រោះមានការឃុបឃិតជាប្រព័ន្ធ។ ប្រការនេះហើយទើបនៅតែមានពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូង ឈើធ្នង់ លើទឹកដីសៀមហើយ ត្រូវសមត្ថកិច្ចសៀមបា ញ់សម្លាប់និងចាប់ខ្លួន ចាត់វិធានការតាមច្បាប់ជាបន្តបន្ទាប់។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុ ងខេត្តឧត្តរមានជ័យ បានឲ្យដឹងថា រហូតមកដល់ពេលនេះឈ្មួញយួនឈ្មោះ ង្វៀង ធីម៉ៃ ហៅយាយម៉ាយ និងឈ្មួញខ្មែរឈ្មោះ អាំង មករា នៅតែអាចធ្វើស កម្មភាពប្រមូលទិញឈើគ្រញូង និងឈើធ្នង់ តាមខ្សែព្រំដែនខ្មែរសៀមក្នុងខេត្តឧត្តរមានជ័យ ហើយដឹកជញ្ជូនចេញយ៉ាងរលូន។ ចំណែកលោក សូត ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ និងលោក អ៊ឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ ត្រូវបានគេដឹងថាជាបង្អែករឹងមាំរបស់ឈ្មួញឈ្មោះ ង្វៀង ធីម៉ៃ និងឈ្មួញឈ្មួញ អាំង មករា។ ប្រភពខ្លះបានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក សូត ស៊ីសុខឃាង និងលោក អ៊ឹម សៅវរិទ្ធ ទេនោះគឺឈ្មួញឈ្មោះ ង្វៀង ធីម៉ៃ និងឈ្មួញឈ្មួញ អាំង មករា មិនអាចប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងរលូនដូចសព្វថ្ងៃនេះទេ។
ប្រភពពីមន្ត្រីយោធាក្នុងខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ការដែលឈ្មួញឈ្មោះ អាំង មករា ដែលជាមន្ត្រីយោធានៅកង់ពលធំលេខ២ អាចប្រមូលទិញឈើគ្រញូង និងឈើធ្នង់តាមខ្សែព្រំដែនខ្មែរសៀមក្នុងស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ តាមអំពើចិត្តគឺមានការឃុប ឃិតជាប្រព័ន្ធ។ ប្រភពបាន ឲ្យដឹងទៀតថា លោកវរសេនីយ៍ឯក ស៊ុន បូរ៉ាន់ មេបញ្ជាការយោធាតំបន់ប្រតិបត្តិការសឹករង ស្រុកត្រពាំងប្រាសាទ និងលោកវរសេនីយ៍ឯក ភូត ភន មេបញ្ជាការយោធាស្រុកត្រពាំងប្រាសាទ មានជាប់ពាក់ព័ន្ធនិងសកម្មភាពរបស់ឈ្មួញឈ្មោះ អាំង មករា ផងដែរ។ ជាងនេះទៅទៀតឈ្មួញយួនឈ្មោះ ង្វៀង ធីម៉ៃ ហៅយាយម៉ាយ មានមន្ត្រីជំនាញនិងសមត្ថកិច្ចក្នុងខេត្តឧត្តរមានជ័យ ជាបង្អែកទើបអាចបន្តប្រព្រឹត្តបទល្មើសព្រៃឈើ។មានត

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

© អំណាចខ្មែរ | Amnach Khmer. All rights reserved. XHTML / CSS Valid.