Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក​ ថេរ ​សុរិទ្ធិយ៉ា ​មេនគរបាល​អន្តោប្រវេសន៍​ច្រកទ្វារអន្តរជា​តិអូរស្មាច់និ​ងលោក វ៉ា​ន​ ក្តេ ប្រធានការិយា​ល័យគយ​ច្រកអូរស្មាច់​ពួតដៃគ្នាប្រ​ព្រឹត្តអំពើពុករ​លួយកាន់​តែ​​ខ្លាំង

ប្រភពស្និទ្ធនឹងលោក ថេរ សុរិទ្ធិយ៉ា មេនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិអូរស្មាច់ បានឲ្យដឹងថា ប្រសិនបើគ្មានខ្នងបង្អែករឹង មាំទេ នោះគឺ លោក ថេរ សុរិទ្ធិយ៉ា មិនហ៊ានប្រើតួនាទីនិង អំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងល្បី រន្ទឺដូចសព្វថ្ងៃនេះទេ។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញ ធំៗដែលរកស៊ីនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកអូរស្មាច់សុទ្ធ តែមានទំនាក់ ទំនងជិត ស្និទ្ធ ជាមួយ លោក ថេរ សុរិទ្ធិយ៉ា មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ និងជាមួយលោក វ៉ាន ក្តេ ប្រធានការិយាល័យគយច្រកអូរស្មាច់ ដើម្បីឲ្យអាជីវកម្មរបស់ពួកគេអាចដំណើរការយ៉ាងរលូន។ សូម្បីតែប្រជាពលរដ្ឋនាំចូលមាន់២ក្បាលពីប្រទេសសៀមតាមច្រកអូរស្មាច់ ក៏បក្ខពួករបស់ លោក ថេរ សុរិទ្ធិយ៉ា មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ តម្រូវឲ្យបង់លុយ៤០០បាតដែរ។
ប្រភពពីមន្ត្រីពា ក់ព័ន្ធនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នលោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរ បាលអន្តោប្រវេ សន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ កំពុងប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពយ៉ាងគឃ្លើនបំផុត។ លើសនេះ ទៅទៀតលោក ថេរ សុរិទ្ធិយ៉ា មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ តែងប្រើឈ្មោះនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីការពាររឿងអាស្រូវនិងអំពើពុករលួយរបស់ខ្លួនយ៉ាងរលូន។ ចំណែកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បែរជារក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក ថេរ សុរិទ្ធិយ៉ា មេនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិអូរស្មាច់ ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។
សដមត្ថកិច្ចពាក់ព័ន្ធនៅច្រក ទ្វារអន្តរជាតិអូរស្មាច់ បានឲ្យដឹងថា បន្ទាប់ពីទទួលបានតំណែង ជានាយប៉ុស្តិ៍នគរបាលអន្តោ ប្រវេសន៍ច្រកទ្វារ អន្តរជាតិអូរស្មាច់ ជំនួសលោក ខូង ទីន រួចមកគឺលោក ថេរ សុរិទ្ធិយ៉ា ប្រព្រឹត្តអំពើពុករលួយខ្លាំងក្លាជាងលោក ខូង ទីន អតីតនាយប៉ុស្តិ៍នគ របាលអន្តោប្រវេសន៍ច្រកអូរស្មាច់ ទៅទៀត។ ដូច្នេះហើយទើបមានសេចក្តីអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ថេរ សុរិទ្ធិយ៉ា មេនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិអូរស្មាច់និ ងបក្ខពួកជាបន្ទាន់។ ដោយហេតុថា រយៈពេលប្រមាណ១ខែចុងក្រោយនេះលោក ថេរ សុរិទ្ធិយ៉ា មេនគរបាល អន្តោ ប្រវេស ន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ ប្រើតួនាទីនិងអំណាចរបស់ ខ្លួនប្រព្រឹត្តអំពើពុករលួយ យ៉ាងងងើលហើយត្រូវក្រុម ឈ្មួញ ក្រុមអា ជីវករនិ ងប្រជាពលរដ្ឋលាតត្រដាង។មានត

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

© អំណាចខ្មែរ | Amnach Khmer. All rights reserved. XHTML / CSS Valid.