Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក​ អ៊ុក សុផល​ នាយកទី​ចាត់ការហិរញ្ញ​វត្ថុសាលារា​ជធានីភ្នំពេញ​ល្បីខាងប្រ​ព្រឹត្ត​អំ​ពើពុករលួ​យលោក​ ឃួង ស្រេង​ អភិបាលរា​ជធា​នីភ្នំពេញ​គួរពិនិត្យ​ឡើង​វិញ​?

ប្រភពស្និទ្ធនឹងលោក អ៊ុក សុផល​ នាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ បានបង្ហើបឲ្យដឹងថា អំពើពុករលួយច្រើន បែបច្រើន យ៉ាងរ បស់លោក អ៊ុក សុផល គឺជាប្រភពចំណូលរបស់មន្ត្រីធំៗមួយចំនួន នៅក្នុងសាលារាជធានីភ្នំពេញ ផងដែរ។ ដូច្នេះហើយទើប កាលពីជំនាន់លោ ក ប៉ា សុជាតិវង្ស ធ្វើជាអភិបាលរាជធានីភ្នំពេញ រហូតដល់សព្វថ្ងៃដែលលោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ គឺលោក អ៊ុក សុផល នៅ តែអាចប្រ ព្រឹត្តអំពើពុករលួយតាមរបៀបជិះសេះលែង ដៃដដែល។ ក្នុងនោះគ្រប់គំរោងអភិវឌ្ឍន៍នានាក្នុងរាជ ធានីភ្នំពេញ ជាពិសេស ការ ស្ថាបនា ផ្លូវជួស ជុលផ្លូវក្នុងរាជធានីភ្នំពេញ និងគម្រោងផ្សេងៗទៀតក្លាយទៅជាប្រភពចំណូលដ៏សំខាន់របស់លោក អ៊ុក សុផល នាយកទី ចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ និងបក្ខពួក។
ប្រភពពីមន្ត្រីរាជការនៅ ក្នុងសាលារាជធានីភ្នំពេញមួយចំនួនបានបង្ហើបឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែករឹងមាំទើបលោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ នៅតែហ៊ានប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយ ។ ប្រភពបានឲ្យដឹងទៀតថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនទាន់ចាត់វិធានការទប់ស្កាត់រឿងអាស្រូវពុករលួយរបស់លោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុ សាលា រាជធានីភ្នំពេញ នោះទេហើយនៅតែបណ្តោយឲ្យលោក អ៊ុក សុផល ធ្វើអ្វីតាមអំពើចិត្តចិត្ត។ ជាងនេះទៅទៀតលោក ឱម យ៉ិនទៀង ប្រធានអ ង្គភាពប្រឆាំងអំពើពុករលួយក៏មិនទាន់បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក អ៊ុក សុផល នោះឡើយ។
មន្ត្រីរាជកា រនៅក្នុងទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ បានបង្ហើបឲ្យដឹងថា ប្រសិនបើគ្មានខ្នងបង្អែករឹងមាំាទេនោះ គឺលោក អ៊ុក សុផល នាយកទីចាត់ ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ មិនហ៊ានធ្វើអ្វីស្រេចតែអំពើចិត្តរបស់ខ្លួនដូចសព្វថ្ងៃនេះទេ។ ដូច្នេះលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ គួរពិនិត្យឡើងវិញផងដែរព្រោះរឿងអាស្រូវពុករលួយរបស់លោក អ៊ុក សុផល នាយកទីចាត់ការ ហិរញ្ញវត្ថុសាលា រាជធានីភ្នំពេញ និងបក្ខពួកច្រើនឆ្នាំកន្លងទៅនេះគឺជារឿងដែលមិនអាចបិទបាំងបានឡើយ។ ទន្ទឹមនឹងនេះថ្នាក់ដឹក នាំក្រសួង សេដ្ឋកិច្ច និងហិរញ្ញ វត្ថុដូចជាលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរមើលរំលងរឿ ងអាស្រូវពុករលួយរប ស់លោក អ៊ុក សុផល នាយកទីចាត់កា រហិរញ្ញវត្ថុសា លារាជធានីភ្នំពេញ និងបក្ខពួក៕

Filed in: Uncategorized

Recent Posts

© អំណាចខ្មែរ | Amnach Khmer. All rights reserved. XHTML / CSS Valid.