Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឈ្មួញ​ កែវ ឋានៈ​នាំចូលជ្រូកពី​ស្រុកសៀមតាម​ច្រកអូរស្មាច់​តាមអំពើ​ចិត្ត?

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ក្រុមហ៊ុនដានីដេង ជារបស់លោកផ្កាយ១ កែវ ឋានៈ ហើយ ប្រពន្ធរ បស់លោក កែវ ឋានៈ ឈ្មោះ ប៊ុត សុខណា គឺជាអ្នកគ្រប់គ្រងការងាររកស៊ីនាំ ចូលជ្រូកពីស្រុកសៀម​ មករក្សាទុ កនៅសង្កា ត់កូនក្រៀល ក្រុងសំរោង រួចទើបផ្ទេរដាក់រថយន្តដឹកចូលទៅខេត្តកំពង់ធំ និងខេត្តមួយចំនួនទៀត។ ប្រភពពីមន្ត្រីរាជ ការក្នុងមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតពីសំណាក់លោក តាញ់ បុត្តា មេពេទ្យសត្វខេត្ត ឧត្តរមានជ័យ និងលោក សូត ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ ទេនោះគឺ លោ កផ្កា យ ១ កែវ ឋានៈ និងប្រពន្ធឈ្មោះ ប៊ុត​ សុខណា មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តឡើយ។ ចំណែកលោកផ្កាយ១ កែវ ឋានៈ ត្រូវបា នគេដឹ ងថា ជាឈ្មួញដ៏មា នឥទ្ធិពលខ្លាំ ងក្លាគ្របសង្ក ត់ទៅលើឈ្មួ ញដទៃទៀត ដែលនាំចូល ជ្រូកតាមច្រក អូរស្មាច់។​

ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា រហូតមកដល់ពេលនេះ លោកផ្កា យ១ កែវ ឋានៈ មានតួនាទីជាជំនួយការការិយាល័យការពារព្រំដែនកងទ័ពជើងគោក ហើយជាម្ចាស់ក្រុមហ៊ុនដានីដេង នៅតែនាំ ចូលជ្រូកពីប្រទេសសៀម តាមច្រកអូរស្មាច់ យ៉ាងពេញបន្ទុក។ ប្រភពស្និទ្ធនឹងលោកផ្កាយ១ កែវ ឋានៈ បានឲ្យដឹងថា ​ការដែល ឈ្មួញម្នាក់នេះអាចធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់លោក តាញ់ បុត្តា មេពេទ្យសត្វខេ ត្តឧត្តរមានជ័យ និងលោក វ៉ាន់ ក្តេ ប្រធានការិយាល័យគយច្រកអូរស្មាច់ ព្រមទាំងសមត្ថ កិច្ចស្ថាប័នពាក់ ព័ន្ធដទៃទៀតផ ងដែរ។ ប្រការ នេះហើយទើបលោកផ្កាយ១ កែវ ឋានៈ តែងនាំចូលជ្រូកពីប្រទេសសៀម លើសចំនួនដែល បានកំណត់ក្នុងច្បា ប់អនុញ្ញាត ហើយ មន្ត្រីពុករលួយសម្ងំទទួលផលប្រយោជន៍ ។

បើតាមការបង្ហើបពីម ន្ត្រីរាជការក្នុងមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ករណីកម្លាំងអគ្គនាយ កដ្ឋានផលិតកម្មសត្វ និង​សុខភាពសត្វនៃក្រសួងកសិកម្មបង្ក្រាបរថយន្តដឹកជ្រូកលើសចំនួនកំណត់របស់លោកផ្កាយ១ កែវ ឋានៈ កាលពី យប់ថ្ងៃ ទី០៥ ខែឧសភា ឆ្នាំ២០២០ គឺបានត្រឹមធ្វើឲ្យល្អមើលប៉ុណ្ណោះ។ ដោយហេតុថា រហូតមកដល់ពេលនេះលោកផ្កាយ១ កែវ ឋានៈ ម្ចាស់ក្រុមហ៊ុនដានីដេង និងប្រពន្ធឈ្មោះ ប៊ុត សុខណា ​​​​​នៅតែគេចផុតពីវិធានការផ្លូវច្បាប់ហើយបន្តនាំចូលជ្រូកពីស្រុកសៀម យ៉ាងរលូន។ ទន្ទឹមនឹងនេះលោក តាញ់ បុត្តា មេពេទ្យសត្វខេត្តឧត្តរមានជ័យ និងលោក វ៉ាន់ ក្តេ ប្រធានការិយា ល័យគយច្រក ទ្វារអន្តរជាតិអូ រស្មាច់​ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត នៅតែឃុបឃិតឲ្យលោកផ្កាយ១ កែវ ឋានៈ​ នាំចូលជ្រូកពីប្រ ទេសសៀមតាម ច្រកអូរស្មាច់។

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

© អំណាចខ្មែរ | Amnach Khmer. All rights reserved. XHTML / CSS Valid.