Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក​​​ កៅ ​សារ៉ាណាមេ​នគរបាលអន្តោ​ប្រវេសន៍​អាកាសយាន​ដ្ឋានអន្តរជា​តិខេត្តព្រះ​សីហនុ​ មានជំនាញ​ខា​ងពុករ​លួយ

ប្រភព​ស្និទ្ធ​នឹង​លោក កៅ សា​រ៉ា​ណា មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា លោក កៅ សា​រ៉ា​ណា តែងតែ​យកឈ្មោះ​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ ទៅប្រើ​ប្រាស់​ដើម្បី​បិទបាំង​រឿងអាស្រូវ​និង​អំពើពុករលួយ​របស់ខ្លួន ព្រមទាំង​បក្ខពួក​ដែល​កំពុង​បែកធ្លាយ​ជា​សាធារណៈ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពិនិត្យឡើងវិញ​ជាបន្ទាន់​ទៅលើ​អំពើពុករលួយ​របស់លោក កៅ សា​រ៉ា​ណា មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ជាបន្ទាន់​។ ដោយហេតុថា មកដល់ពេលនេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ នៅតែ​បណ្ដោយ​ឲ្យ​លោក កៅ សា​រ៉ា​ណា និង​លោក ណាំ សុវណ្ណារ៉ា ព្រមទាំង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ មិនតែប៉ុណ្ណោះ​លោក កៅ សា​រ៉ា​ណា នៅតែ​បន្ត​ប្រើប្រាស់​ឈ្មោះ​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​សម្រួល​ដល់​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់ខ្លួន។

បើតាម​ការ​បង្ហើប​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​លោក កៅ សា​រ៉ា​ណា មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ នៅតែ​បន្តសកម្មភាព​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ការដែល​លោក កៅ សា​រ៉ា​ណា នៅតែ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក៏ដូចជា​នៅក្នុង​ក្រសួងមហាផ្ទៃ ហើយ​សូម្បីតែ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​មិនទាន់​បើក​ការស៊ើបអង្កេត​នៅឡើយ​។ ប្រការ​នេះហើយ​ទើប​លោក កៅ សា​រ៉ា​ណា និង​បក្ខពួក​នៅតែ​ហ៊ាន​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​គាប​យកលុយ​ពី​ភ្ញៀវ​បរទេស ដែល​ចូល​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ យ៉ាង​គឃ្លើន​ដដែល​។

​ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បង្ហើប​ឲ្យ​ដឹងថា ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​ចៅហ្វាយនាយ​ធំៗ​នៅ​ខាងលើ​ទើប​លោក កៅ សា​រ៉ា​ណា ប្រធានការិយាល័យ​នគរបាល​អន្តោប្រវេសន៍​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ និង​លោក ណាំ សុវណ្ណារ៉ា ប្រធាន​ក្រុម​ផ្ដល់​ទិដ្ឋាការ ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​។ ជាក់ស្ដែង​ទោះបី​រឿងអាស្រូវ​ពុករលួយ​របស់លោក កៅ សា​រ៉ា​ណា មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ និង​បក្ខពួក​ត្រូវបាន​បើក​កកាយ ហើយ​បណ្ដាញ​ព័ត៌មាន​នានា​ចុះផ្សាយ​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ សូម្បីតែ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ផងដែរ ក្នុងខណៈដែល​លោក កៅ សា​រ៉ា​ណា មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​អាកាសា​យានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ព្រមទាំង​លោក ណាំ សុវណ្ណារ៉ា ប្រធាន​ក្រុម​ផ្ដល់​ទិដ្ឋាការ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​។​

​ថ្មីៗ​នេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក កៅ សា​រ៉ា​ណា និង​លោក ណាំ សុវណ្ណារ៉ា ពាក់ព័ន្ធ​នឹង​ការ​គាប​យកលុយ​ពី​ភ្ញៀវ​បរទេស ទៅលើ​ទិដ្ឋាការ​ទេសចរណ៍ និង​ទិដ្ឋាការ​ពាណិជ្ជកម្ម ស្រេច​តែ​អំពើ​ចិត្ត​ត្រូវបាន​បណ្ដាញ​ព័ត៌មាន​នានា​ចុះផ្សាយ​ជា​បន្តបន្ទាប់ ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ជ្រួតជ្រាប​ហើយ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សម្ងំ​ស្ងាត់ឈឹង​ហេតុនេះហើយ​ទើប​មាន​ប្រភព​ខ្លះ​បង្ហើប​ឲ្យ​ដឹងថា លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ ជា​ខ្នងបង្អែក​រឹងមាំ​របស់លោក កៅ សា​រ៉ា​ណា និង​បក្ខពួក​ដែល​កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​រាលដាល​។មានត

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

© អំណាចខ្មែរ | Amnach Khmer. All rights reserved. XHTML / CSS Valid.