Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក​ងួន​​ ​កុសល​​​អា​ងអំណាច​​បង​ថ្លៃ​ជា​អ​គ្គនា​យករ​​ង​​គយ​​រដ្ឋាករ​​ក​​ម្ពុជា​​ប្រ​ព្រឹត្ត​អំ​ពើពុករលួ​យ​មិន​​ខ្វល់​ពី​​​ចំណូ​ល​ជាតិ​គិ​តតែពី​កើប​លុយ​មក​​លេ​ង​​ល្បែង​ជ​ល់​មាន់​!​

បន្ទាយមានជ័យ​៖​ លោ​កងួន​ ​កុសល​ប្រធាន ​ការិយាល័យ​គយ​ច្រក​ទ្វារ​អន្តរ ជាតិ​ប៉ោយប៉ែត​ ត្រូវ​បាន​ មន្ត្រី​ច្រក​ខ្សឹបខ្សៀវ​គ្នា​ថា​លោក​  ​សូក​លុយ​រាប់​ម៉ឺនដុល្លារ​ ទៅ​មេ​អគ្គនាយក​គយ​ និង​រដ្ឋាករ​ដើ ម្បី​មកកាន់​តំណែង​ជា​មេ​ការិយាល័យ​គយ​ច្រក​ប៉ោយប៉ែត​។ហេតុនេះ​ហើយ​​ទើប​ខំប្រឹង​ប្រព្រឹត្ត​អំពើពុករលួយ​ស្រង់​ដើម​វិញ​។​ប្រភព​បន្ត​ថា​​ប្រសិនបើ​មិន​សូក​ទេ​នោះ​គឺ​លោក​ ​ងួន​ ​កុសល​ ​មិន​អាច​ទទួល​បាន​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​ស្រួល​ៗ​បែបនេះ​ទេ​?។​ដូច្នេះហើយ​ទើប​ត្រឹម​មួយរយៈពេល​ខ្លី​សោះ​មេ​ការិយាល័យ​គយ​ប៉ោយប៉ែត​រូប​នេះ​ ​សាង​ភាព​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំង​ជាង​លោក​ ​ហ៊ុយ​ ​សុ​ជាតិ​ ​អតីតប្រធាន​ការិយាល័យ​គយ​ច្រក​ប៉ោយប៉ែត​​មុន​ទៅទៀត​។​​មន្ត្រី​គយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​មួយចំនួន​បាន​អះអាង​ថា​ ​គ្រាន់តែ​ទទួល​បាន​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ភ្លាម​គឺ​លោក​ ​ងួន​ ​កុសល​ ​ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​គាប​ជំរិត​ពី​ក្រុម​អាជីវករ​ដោយ​គ្មាន​ញញើត​នឹង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទាល់​តែ​សោះ​។​ ​​បើ​តាម​ប្រភព​ខាងលើ​បាន​ឲ្យដឹង​ថា​ការដែល​មេ​ការិយាល័យ​គយ​ប៉ោយ​ប៉ែត​ហ៊ាន​ធ្វើបែប​នេះ​ ​គឺ​ដោយសារ​លោក​អាង​បង​ជា​អគ្គនាយករង​នាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ហើយ​លោក​ ​ងួន​ ​កុសល​មិនដែល​នៅកន្លែង​ការិយាល័យ​ច្រក​ប៉ោយប៉ែត​របស់​ខ្លួន​ជាប់លាប់​ទេ​​គឺ​លោក​យកពេល​វេលា​របស់​រដ្ឋ​ផ្តល់​ឲ្យ​ទៅលេង​ល្បែង​ជល់មាន់​។​ប្រភព​បន្ត​ថា​លោក​ ​ងួន​ ​កុសល​ ​មាន​ឡាន​ដឹក​ដី​ចំនួន៣០គ្រឿង​ ​ក្នុង​នោះ​មាន​ឡាន​ដប់​គ្រឿង​មាន​ពន្ធ​និង២០គ្រឿង​គ្មានពន្ធ​សម្រាប់​ធ្វើអាជីវកម្ម​នៅ​ស្រុក​គៀន​ស្វាយ​ ​ដែល​ក្នុងនាម​ខ្លួន​ជាម​ន្ត្រី​គយ​តែ​ប្រើ​ឡាន​អត់​ពន្ធ​ដល់ទៅ​២០គ្រឿង​សម្រាប់​ប្រកប​អាជីវកម្ម​ផ្ទាល់ខ្លួន​។​​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​លួច​ខ្សឹប​ឲ្យដឹង​ដែរ​ថា​ ​បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំចូល​តាម​ច្រក​នេះ​បង់ពន្ធ​ត្រឹម២០ទៅ៣០ភាគរយ​តែប៉ុណ្ណោះ​។ក្រៅពី​នេះ​ឈ្មួញ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​ជាមួយ​លោ​កងួន​ ​កុសល​ប្រធាន​ការិយាល័យ​គយ​ច្រក​ប៉ោយប៉ែត​ដែល​កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។​​គួរ​បញ្ជាក់​ដែរ​ថា​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​បែបនេះ​ទើប​លោក​ ​ងួន​ ​កុសល​ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ​​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ ។​ហើយ​បែរជា​គាបសង្កត់​ឈ្មួញ​និង​អាជីវករ​តូចតាច​ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​នាំចូល​ទំនិញ​តាម​ច្រក​ប៉ោយប៉ែត​ ​និង​តាម​ច្រក​របៀង​តូច​ៗ​ដោយ​គ្មាន​យោគយល់​ឡើយ​។​
បើ​តាម​ប្រភព​មន្ត្រី​ច្រក​ប៉ោយប៉ែត​មិន​ពេញចិត្ត​នឹង​លោក​ ​ងួន​ ​កុសល​បាន​ខ្សឹប​ប្រាប់​ថា​ ​ឈ្មួញ​ធំៗ​នឹង​អាជីវករ​ចាស់វស្សា​កំពុង​ស្វែងរក​ទំនាក់ទំនង​ជាមួយ​លោក​ ​ងួន​ ​កុសល​ ​ដើម្បី​អាច​នាំចូល​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ ​និង​ទំនិញ​ខុសច្បាប់​ឲ្យ​ត្រជាក់ចិត្ត​។​ ​បញ្ហា​ខាងលើ​នេះ​ប្រភព​ពី​មន្ត្រី​គយ​ខេត្ត​បន្ទាយមានជ័យ​បាន​ខ្សឹប​ឲ្យដឹង​ថា​ ​បច្ចុប្បន្ន​លោក​ ​ងួន​ ​កុសល​ ​កំពុង​ធ្វើ​អ្វី​ៗ​ស្រេច​តែ​អំពើ​ចិត្ត​ ​ហើយ​ប្រើប្រាស់​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅក្នុង​អគ្គនាយក​ដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​ ​ធ្វើជា​ខ្នងបង្អែក​មិនដែល​ចូល​ធ្វើការ​ពេញ​លេញ​គឺ​គ្រាន់តែ​ចាំ​ដល់​ខែ​មក​កើប​លុយ​ពី​ពុករលួយ​មកលេង​ល្បែង​ជល់មាន់​ ​ចាញ់​ឈ្នះ​រាប់​ម៉ឺនដុល្លា​រតែ​ប៉ុណ្ណោះ​។​ពាក់​ព័ន្ធនិង​ការ​លើកឡើង​និង​ចោទប្រកាន់​ខាងលើ​សារពត៌មានយើង​មិន​អាច​ស្វែងរក​ការ​បំភ្លឺ​បាន​ឡើយ​ពី​លោ​កងួន​ ​កុសល​ដោយ​ទូ​រស​ព្ឌ័​ខល​ចូល​គ្មាន​អ្នកទទួល​ចាប់ពីម៉ោងផ្សាយនេះ៕ដោយ៖លោកស្រីជាគន្ធា

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

© អំណាចខ្មែរ | Amnach Khmer. All rights reserved. XHTML / CSS Valid.