Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក ​ជុំ សំនិត ​ប្រធានសាខា​ពន្ធដារខេត្តឧត្ដរមា​នជ័យបប្រព្រឹត្ត​អំពើពុករលួ​យដោយសេ​រី

ប្រភពពី​មន្ត្រីរាជការ​ក្នុង​អង្គភាព​សាខា​ពន្ធដារ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹង​ទៀតថា រហូតមកដល់​ពេលនេះ​លោក ជុំ សំ​និ​ត នៅតែ​ប្រើប្រាស់​រថយន្ត​របស់រ​ដ្ឋ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ពី​ប្រទេស​សៀម​ទៅ​រាជធានី​ភ្នំពេញ យ៉ាង​រលូន​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ជុំ សំ​និ​ត តែង​ចំអក​ឲ្យ​អ្នកសារព័ត៌មាន​នៅក្នុង​ខេត្តឧត្ដរមានជ័យ ដែល​ចុះផ្សាយ​រឿងអាស្រូវ​ពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់ខ្លួន ហើយ​ទន្ទេញ​ឈ្មោះ​លោក អូន ព័ន្ធមុនីរ័ត្ន និង​លោក គង់ វិបុល ជាប់មាត់​តែម្ដង​ដើម្បី​បង្ហាញថា ខ្លួន​មាន​ខ្នងបង្អែក​ដ៏​រឹងមាំ​។ ហេតុនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​លោក ជុំ សំ​និ​ត ប្រធាន​សាខាគយ​ពន្ធដារ​ខេត្តឧត្ដរមានជ័យ កំពុង​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំងក្លា​លើស​មុន​ទៅទៀត ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កេរ្តិ៍ឈ្មោះ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ

មួយរយៈ​កន្លងទៅនេះ​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ជុំ សំ​និ​ត ប្រធាន​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ ត្រូវបាន​បណ្ដាញ​ព័ត៌មាន​នានា​ចុះផ្សាយ​ជា​បន្តបន្ទាប់ ប៉ុន្តែ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បែរជា​មើលរំលង​ទៅវិញ​។ ហេតុនេះហើយ​ទើប​លោក ជុំ សំ​និ​ត កាន់តែ​បង្កើន​សកម្មភាព​ពុករលួយ​យ៉ាងគំហុក ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ក្នុង​ក្រសួង​ហិរញ្ញវត្ថុ ក៏ដូចជា​នៅក្នុង​អគ្គនាយកដ្ឋាន​ពន្ធដារ​។ ដូច្នេះហើយ​ទើប​មន្ត្រីរាជការ​ក្នុង​អង្គភាព​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ជុំ សំ​និ​ត និង​ចាត់វិធានការ​តាមច្បាប់​ប្រក​ដោយ​ប្រសិទ្ធភាព​ពិតប្រាកដ​ផងដែរ​៕

​ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​អង្គភាព​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​លោក ជុំ សំ​និ​ត ប្រធាន​សាខាគយ​ពន្ធដារ​ខេត្តឧត្ដរមានជ័យ កាន់តែ​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ជុំ សំ​និ​ត អាង​មាន​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ជា​បង្អែក​រឹងមាំ​ទើប​ហ៊ាន​បន្ត​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ សូម្បីតែ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ ក្នុងខណៈដែល​លោក ជុំ សំ​និ​ត ប្រធាន​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។​

បើតាម​មន្ត្រី​ពន្ធដារ​ក្នុង​ខេត្តឧត្ដរមានជ័យ ដែល​ស្និទ្ធ​នឹង​លោក ជុំ សំ​និ​ត បាន​ឲ្យ​ដឹងថា អំពើពុករលួយ​ខ្លាំងក្លា​របស់លោក ជុំ សំ​និ​ត គឺ​កេងប្រវ័ញ្ច​លើ​កម្លាំង​ញើស​យាម​ប្រជាពលរដ្ឋ​តាមរយៈ​ការបង់ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ​ដីធ្លី ឬ​បង់ពន្ធ​ផ្សេងៗ​ដោយ​កំណត់​ឲ្យ​ប្រជាពលរដ្ឋ​បង់​តាម​ការសម្រេច​របស់ខ្លួន​។ ហេតុនេះហើយ​ទើប​រឿងអាស្រូវ​ពុករលួយ​របស់លោក ជុំ សំ​និ​ត និង​បក្ខពួក​ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​ព្រោះ​ពេលខ្លះ​លោក ជុំ សំ​និ​ត តម្រូវ​ឲ្យ​ពលរដ្ឋ​បង់ពន្ធ​ដល់​ទៅ​៥០០០​ដុល្លារ ប៉ុន្តែ​នៅក្នុង​បង្កាន់ដៃ​ដាក់​ត្រឹម​១០​លាន​រៀល​ប៉ុណ្ណោះ​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ហើយ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ជុំ សំ​និ​ត និង​បក្ខពួក​ផងដែរ​។​មានត

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

© អំណាចខ្មែរ | Amnach Khmer. All rights reserved. XHTML / CSS Valid.