Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

កាស៊ីណូ​ហេរ៉ូ777 ​ច្រកទ្វារអន្ត​រជាតិ​បន្ទាយ​ចក្រីបើកឲ្យ​ពលរដ្ឋខ្មែរ​ចូលលេង​ល្បែងស៊ីសង​ដោយ​សេរី​

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​បន្ទាយ​ចក្រី បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ​មាន​ពលរដ្ឋ​ខ្មែរ​រាប់រយ​នាក់​ចូលទៅ​លេងល្បែង​បញ្ជល់មាន់​និង​ល្បែងស៊ីសង​ផ្សេងៗ​ទៀត​នៅក្នុង​កាស៊ីណូ​ហេ​រ៉ូ​777 ហើយ​ជនជាតិ​យួន​មាន​ចំនួន​តិចតួច​បំផុត​។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា ចាប់តាំងពី​ល្បែង​បញ្ជល់មាន់​និង​ល្បែង​ផ្សេងៗ​ទៀត​ត្រូវគេ​បើក​លេង​នៅក្នុង​កាស៊ីណូ​ហេ​រ៉ូ​777 ហើយ​ឃុបឃិត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេងល្បែង​យ៉ាង​គគ្រឹកគគ្រេង​នោះ គឺ​បទល្មើស​ផ្សេងៗ​ដូចជា អំពើចោរកម្ម អំពើហិង្សា​ក្នុង​គ្រួសារ និង​បទល្មើស​ផ្សេងៗ​ទៀត​កើតឡើង​គួរ​ឲ្យ​ភ័យខ្លាច​នៅក្នុង​ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​។ ដោយសារ​ព្រួយបារម្ភ​ពី​បញ្ហា​អសន្តិសុខ​សង្គម​នោះ​ហើយ ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ពិនិត្យឡើងវិញ​ជាបន្ទាន់​ចំពោះ​ល្បែងស៊ីសង​នៅក្នុង​កាស៊ីណូ​ហេ​រ៉ូ​777 ព្រោះ​ម្ចាស់​កាស៊ីណូ​នោះ​កំពុង​ប្រព្រឹត្ត​ផ្ទុយ​ពីបទ​បញ្ជា​របស់​ក្រសួង​ពាក់ព័ន្ធ។

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ភូមិក​គោ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា កាស៊ីណូ​ហេ​រ៉ូ​777 នៅ​ជិត​ច្រកទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេងល្បែង​ស៊ីសង​យ៉ាង​ពពាក់ពពូន ហើយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ខេត្តព្រៃវែង មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យមើល​ភាពមិនប្រក្រតី​ដែល​កើតឡើង​នៅ​កាស៊ីណូ​ហេ​រ៉ូ​777 ជិត​ច្រកទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី ជាបន្ទាន់​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា រហូតមកដល់​ពេលនេះ​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង និង​លោក ព្រំ សន្ធរ ស្នងការ​នគរបាល​ខេត្តព្រៃវែង កំពុង​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ហើយ​ទុក​ឲ្យ​ម្ចាស់​កាស៊ីណូ​ហេ​រ៉ូ​777 ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច បាន​ឲ្យ​ដឹងថា ល្បែង​បញ្ជល់មាន់​និង​ល្បែង​ផ្សេងៗ​ទៀត​ត្រូវគេ​បើក​លេង​យ៉ាង​ពេញបន្ទុក​ក្នុង​កាស៊ីណូ​ហេ​រ៉ូ​777 ហើយ​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេងល្បែង​យ៉ាង​ពពាក់ពពូន រីឯ​ជនជាតិ​យួន​មាន​ចំនួន​តិចតួច​បំផុត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មេការ​កាស៊ីណូ​ហេ​រ៉ូ​777 ឈ្មោះ ភា​ជ ជា​អ្នកទទួលខុសត្រូវ​ក្នុង​ការបើក​ល្បែង​បញ្ជល់មាន់​និង​ល្បែង​ផ្សេងៗ​ទៀត​ក្នុង​កាស៊ីណូ រួច​បណ្ដោយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេងល្បែង​បំពាន​ទៅលើ​បទបញ្ជា​របស់​ក្រសួង​ពាក់ព័ន្ធ​យ៉ាង​កំរោល​។ ហេតុនេះ​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង ក៏ដូចជា​លោក ព្រំ សន្ធរ ស្នងការ​នគរបាល​ខេត្តព្រៃវែង គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​ម្ចាស់​កាស៊ីណូ​ហេ​រ៉ូ​777 បំពាន​លើ​បទបញ្ជា​របស់​ក្រសួង​ពាក់ព័ន្ធ​យ៉ាង​គឃ្លើន​គ្មាន​ញញើត​អ្វី​ឡើយ​។មានត​

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

© អំណាចខ្មែរ | Amnach Khmer. All rights reserved. XHTML / CSS Valid.