Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

មេគយច​ល័តសា​លាក្រហម​សប្បាយប្រមូ​លលុយស្រង់​ដើមមិនញ​ញើតអង្គភា​ព​ប្រឆាំងអំពើពុ​ករលួ​យ

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ទុង ធឿន បាន​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ ក៏ដូចជា​នាំចូល​ជ្រូក​គោក្របី មាន់​តាម​ច្រករបៀង​ក្នុងស្រុក​អូរជ្រៅ ហើយ​ដឹកជញ្ជូន​ឆ្លង​កាត់មុខ​ស្នាក់ការ​គយ​ចល័ត​ចំណុច​សាលា​ក្រហម គឺជា​ប្រភព​ចំណូល​ដ៏​ធំ​សម្រាប់​លោក ទុង ធឿន និង​បក្ខពួក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ចាប់តាំងពី​ទទួលបាន​តំណែង​ជា​មេ​គយ​ចល័ត​ស្នាក់ការ​ចំណុច​សាលា​ក្រហម គឺ​លោក ទុង ធឿន មិនដែល​ចាត់វិធានការ​ទប់ស្កាត់​ឬ​បង្ក្រាប​ក្រុម​ឈ្មួញ​នាំចូល​ទំនិញ​ខុសច្បាប់ ទំនិញគេចពន្ធ តាម​តួនាទី​របស់ខ្លួន​នោះទេ គឺ​គិតតែ​ពី​រឿង​ប្រើ​អំណាច​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​យ៉ាង​សុខ​ស្រួល ហើយ​គ្មាន​ឈ្មួញ​ណា​ហ៊ាន​តវ៉ា​ឡើយ​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​បច្ចុប្បន្ន​លោក ទុង ធឿន កំពុង​សាង​ភាពល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ

ប្រភពពី​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លង​កាត់មុខ​ស្នាក់ការ​គយ​ចល័ត​សាលា​ក្រហម​នៅ​ចំណុច​ភូមិ​សំរោង ឃុំ​ថ្មី ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា លោក ទុង ធឿន មេ​គយ​ចល័ត​ស្នាក់ការ​ចំណុច​សាលា​ក្រហម កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឬ​ទំនិញ​ខុសច្បាប់ ឆ្លង​កាត់មុខ​ស្នាក់ការ​គយ​ចល័ត​សាលា​ក្រហម ត្រូវ​បង់លុយ​តាម​ការកំណត់​របស់លោក ទុង ធឿន មិនអាច​តវ៉ា​បានឡើយ​។ លើស​នេះ​ទៅទៀត​សូម្បីតែ​ឈ្មួញ​ដែល​នាំចូល​ទំនិញ​បង់​ពន្ធគយ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​រួចហើយ​ក៏ដោយ ក៏​ចៀស​មិន​ផុតពី​ត្រូវ​បង់លុយ​លើ​តុ​ក្រោម​តុ​តាម​ការកំណត់​របស់លោក ទុង ធឿន មេ​គយ​ចល័ត​ស្នាក់ការ​សាលា​ក្រហម ស្រុក​អូរជ្រៅ នោះទេ​។

បើតាម​ការកត់សម្គាល់​របស់​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​បាន​ឲ្យ​ដឹង​ទៀតថា ចាប់តាំងពី​លោក ទុង ធឿន ទទួលបាន​តំណែង​ជា​មេ​គយ​ចល័ត​ស្នាក់ការ​ចំណុច​សាលា​ក្រហម​រួចមក គឺ​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំងក្លា​ជាង​អ្នក​មុន​ទៅទៀត ហើយ​លោក ទុង ធឿន តែង​យកឈ្មោះ​មន្ត្រី​គយ​ធំៗ​មួយចំនួន​មក​ប្រើ​ដើម្បី​ការពារ​ទង្វើ​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ ប្រភពពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តបន្ទាយមានជ័យ មួយចំនួន​បាន​ឲ្យ​ដឹងថា ដោយសារ​លោក ទុង ធឿន ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​មេ​គយ​ចល័ត ស្នាក់ការ​ចំណុច​សាលា​ក្រហម ភូមិ​សំរោង ឃុំ​ថ្មី ស្រុក​អូរជ្រៅ ទើប​មិន​ញញើត​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ស្រង់ដើម​យ៉ាង​តក់ក្រហល់​។ ប្រការនេះ​ធ្វើ​ឲ្យ​ក្រុម​ឈ្មួញ​និង​អាជីវករ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ពី​ប្រទេស​សៀម មក​លក់​ចែកចាយ​តាម​ទីផ្សារ​ក្នុង​ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និង​ចូលទៅ​រាជធានី​ភ្នំពេញ នៅសល់​ផលចំណេញ​តិចតួច​បំផុត​ព្រោះ​ត្រូវ​លោក ទុង ធឿន និង​បក្ខពួក​គាប​យកលុយ​តាម​អំពើ​ចិត្ត​។មានត

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

© អំណាចខ្មែរ | Amnach Khmer. All rights reserved. XHTML / CSS Valid.