Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក​​ អ៊ុយ​ ហឿន ​ប្រធានស្ថានី​យ៍ជញ្ជីងថឹ្លង​រថយន្តផ្លូវជាតិ​លេខ៧ស្រុកស្នួ​លឃុប​ឃិតឲ្យ​រថយន្តធំ​ៗផ្ទុកលើសទ​ម្ងន់បើកបរ​ឆ្លង​កា​ត់

​ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តក្រចេះ មួយចំនួន​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក សាំង ប៊ុន​ថេ​ន ចូលកាន់​តំណែង​ជា​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តក្រចេះ ជំនួស​លោក ស្រេង ស្រស់ រួចមក​គឺ​ពុំមាន​អ្វី​ផ្លាស់ប្ដូរ​គួរ​ឲ្យ​កត់សម្គាល់​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក អ៊ុយ ហឿន ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថឹ្ល​ង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ស្រុក​ស្នួល ខេត្តក្រចេះ និង​បក្ខពួក​នៅតែ​សប្បាយ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​មិន​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​តួនាទី​របស់ខ្លួន​ឡើយ​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ព្រមទាំង​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ឡើយ ព្រោះ​លោក សាំង ប៊ុន​ថេ​ន ប្រធាន​មន្ទីរ​សាធារណការ​ខេត្តក្រចេះ កំពុង​អនុវត្តន៍​តាម​គំរូ​របស់លោក ស្រេង ស្រស់

ថ្មីៗ​នេះ​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា លោក អ៊ុយ ហឿន ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ស្រុក​ស្នួល ខេត្តក្រចេះ នៅតែ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ព្រោះ​មានការ​បើកដៃ​ពី​សំណាក់​លោក សាំង ប៊ុន​ថេ​ន ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តក្រចេះ ផងដែរ​។ ចំណែក​លោក សេង ឈួន ដែលជា​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​លោក អ៊ុយ ហឿន ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ស្រុក​ស្នួល ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​គឃ្លើន​ដដែល​។ មានការ​រិះគន់​ចំៗ​ថា លោក សាំង ប៊ុន​ថេ​ន ដែល​ទទួលបាន​តំណែង​ជា​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តក្រចេះ ជំនួស​លោក ស្រេង ស្រស់ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​កំពុង​ខំប្រឹង​ស្រង់ដើម​យ៉ាង​រំភើយ ហើយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក សាំង ប៊ុន​ថេ​ន ទទួលបាន​តំណែង​ជា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តក្រចេះ ជំនួស​លោក ស្រេង ស្រស់ កាលពី​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៩ គឺ​លោក សាំង ប៊ុន​ថេ​ន នៅតែ​បណ្ដោយ​ឲ្យ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដដែល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក អ៊ុយ ហឿន ប្រធាន​សា្ថ​នី​យ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ស្រុក​ស្នួល ខេត្តក្រចេះ ព្រមទាំង​បក្ខពួក​នៅតែ​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​ត្រជាក់ចិត្ត​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ និយាយ​ឲ្យ​ងាយ​ស្ដាប់ គឺ​លោក សាំង ប៊ុន​ថេ​ន កំពុង​យក​មេរៀន​របស់លោក ស្រេង ស្រស់ មក​អនុវត្តន៍​ក្នុង​ការប្រមូល​ផលប្រយោជន៍​ពី​ស្ថានីយ៍​ជញ្ជីង​ថឹ្ល​ង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ស្រុក​ស្នួល ក៏ដូចជា​ជញ្ជីង​ថ្លឹង​រថយន្ត​ចល័ត​នៅក្នុង​ខេត្តក្រចេះ​។​

បើតាម​ប្រភពពី​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​ឬ​ដឹកជញ្ជូន​កសិផល​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧ ក្នុងស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ទោះបី​ពួកគេ​ផ្ទុក​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​ក៏ត្រូវ​បង់លុយ​តាម​ការកំណត់​របស់លោក អ៊ុយ ហឿន មិនអាច​តវ៉ា​បានឡើយ​។ ផ្ទុយទៅវិញ​លោក អ៊ុយ ហឿន ប្រធាន​សា្ថ​នី​យ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ស្រុក​ស្នួល ខេត្តក្រចេះ ឃុបឃិត​ឲ្យ​រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់​បើកបរ​ឆ្លង​កាត់មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​យ៉ាង​រំភើយ​ឲ្យ​តែ​ម្ចាស់​រថយន្ត​ទាំងនោះ​បង់លុយ​តាម​ការកំណត់​។ ហេតុនេះហើយ​ទើប​មានការ​រិះគន់ថា ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ក្នុងភូមិ​មានជ័យ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ កំពុង​ប្រែក្លាយ​ជញ្ជីង​ថឹ្ល​ង​រថយន្ត​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​សុខ​ស្រួល​បំផុត​។មានត

 

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

© អំណាចខ្មែរ | Amnach Khmer. All rights reserved. XHTML / CSS Valid.